សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន

By Huon Dina

សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន

Connect with us

សភាពាណិជ្ជកម្ម​ថៃ​បាន​ទទូចជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ ចរចាជាមួយ​កម្ពុជាដើម្បីបើកព្រំដែនឡើងវិញ ​ ដោយ​ព្រមានថា ​ការបិទច្រកចេញ-ចូល​ដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ ​កំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់​ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Prachachat Business កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញទាមទារ​នេះ ធ្វើឡើងក្រោយជំនួប​រវាង​សភាពាណិជ្ជកម្ម​ថៃប្រចាំបណ្ដាខេត្ត​ព្រំដែនជាប់កម្ពុជាទាំង ៧ ​ដោយ​លើកឡើងពីបញ្ហាផ្សេងៗ និងតម្រូវការរបស់សហគ្រិន។ ​នេះបើតាមអនុប្រធានសភា​ពាណិជ្ជកម្ម​​ថៃ និង​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និងពាណិជ្ជកម្មឆ្លងព្រំដែននៃសភាពាណិជ្ជកម្មថៃ ​លោក Jirapan Asvatanakul។

មួយក្នុងចំណោមផលប៉ះពាល់សម្រាប់ថៃ សភាពាណិជ្ជកម្មថៃបាន​និយាយថា ការបិទ​ព្រំដែន​កំពុងបង្កបញ្ហាយ៉ាង​ធ្ងន់ធ្ងរ​សម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិ​នៅថៃ។ ដំណើរការផលិត​ក្រុមហ៊ុនទាំងនោះ ត្រូវបាន​អាក់ខាន ដោយសារខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​ពីកម្ពុជា​។

ជាទូទៅ សហគ្រិនថៃ​បញ្ជូនវត្ថុធាតុដើមមករោងចក្រ​នៅកម្ពុជាសម្រាប់ផលិត ដោយ​​សារតែ​ផល​ប្រយោជន៍​ផ្នែកពន្ធ​ និងតម្លៃពលកម្មទាបនៅកម្ពុជា។ បន្ទាប់មក គ្រឿង​ទាំងនេះ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​​​ថៃ​វិញ​ ដើម្បី​ដំឡើង​រថយន្ត។ សភាពាណិជ្ជកម្មថា រោងចក្រនៅ​កម្ពុជាត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្តថៃ ដោយ​រួមចំណែកប្រមាណ ៣-៤ ប៊ីលាន​បាត។ ​

លើសពីនេះ «ទំនិញឆ្លងកាត់» ដែលដឹកពីប្រទេសផ្សេងៗមកកាន់កម្ពុជាតាមរយៈថៃ ​កំពុងហូរហៀរពេញ​​ឃ្លាំងនៅកំពង់ផែថៃ Laem Chabang ដែលបណ្ដាលឱ្យ​មាន​កំណើន​ការចំណាយប្រតិបត្តិការប្រចាំថ្ងៃ។

​សម្រាប់កម្ពុជា សភាពាណិជ្ជកម្មថៃបាន​​អះអាងថា ផ្សារទំនើបរបស់កម្ពុជាកំពុងជួបប្រទះនឹង​កង្វះ​ខាត​​​ទំនិញប្រើប្រាស់ ​ដោយ​ប្រជាជនមានការភ័យស្លន់ស្លោទិញទំនិញ និងស្តុកទុក ដែលធ្វើឱ្យ​ជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាមានការលំបាក។

គួរគូសបញ្ជាក់ថា ក្នុងចំណាត់ការជាឯកតោភាគីកាលពីខែមិថុនា យោធាថៃបាន​កំណត់ម៉ោងបិទ-បើក​ និងក្រោយ​មក​បិទទាំងស្រុងនូវច្រកព្រំដែនគោកជាមួយ​កម្ពុជា ដែល​ជំរុញឱ្យ​កម្ពុជាឆ្លើយតបជាមួយ​នឹង​វិធានការដូចគ្នា។ កន្លងមក កម្ពុជាបាន​បញ្ជាក់ជំហររបស់ខ្លួន​ថា ខ្លួននឹង​បើកព្រំដែនវិញ លុះត្រាតែយោធាថៃបញ្ចប់វិធានការឯកតោភាគីជាមុន ដោយ​បើក​​ព្រំដែន​ឱ្យ​​ដំណើការដូចមុនថ្ងៃ ៧ មិថុនា ដែលថៃចាប់ផ្ដើមកម្រិតម៉ោងចេញ-ចូល។

គេមើលឃើញថា ភាពតានតឹងព្រំដែនកម្ពុជា-ថៃ បាន​ក្លាយជាបន្ទុក​ពាណិជ្ជកម្ម​ធ្ងន់ធ្ងររវាងប្រទេសទាំង២ ដែលមាន​ទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារ/ឆ្នាំៗ។ ​ឆ្លើយតបនឹងការគំរាមកំហែង និងគំនាបសេដ្ឋកិច្ចផ្សេងៗរបស់ថៃ កម្ពុជាបាន​បិទការនាំចូលអគ្គិសនី និងអ៊ិនធឺណេតប្រើប្រាស់ បន្លែផ្លែឈើ និងផ្អាកការនាំចូលទាំងស្រុងនូវប្រេង និងឧស្ម័នឥន្ធនៈថៃ។ អ្នកជំនាញថៃបាន​ព្រមានថា ការបិទព្រំដែន និងវិធានការទាំងនេះ នឹង​ប៉ះពាល់ខ្លាំងដល់​ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មពាន់លានដុល្លារជាមួ​យ​កម្ពុជា ជាពិសេសប្រជាជនថៃរស់នៅតាមព្រំដែន និងអាជីវកម្មថៃ ដែល​មាន​កម្ពុជាជាទីផ្សារ៕

Related Topics:ថៃសេដ្ឋកិច្ចថៃភាពតានតឹងកម្ពុជា-ថៃការបិទព្រំដែនថៃសភាពាណិជ្ជកម្មថៃ

You may like

ថៃរំពឹងកិច្ចព្រមព្រៀងពន្ធពី​អាមេរិក​​មុនថ្ងៃ ៩ កក្កដា និងក្នុងអត្រាល្អជាងវៀតណាម

អ្នកជំនាញ៖ បិទព្រំដែន បើប៉ះពាល់សេដ្ឋកិច្ចហើយ វិស័យធនាគារក៏ប៉ះពាល់ដែរ

ផ្សារហ៊ុនថៃងើបឡើងវិញបន្តិច ​ក្រោយតុលាការធម្មនុញ្ញព្យួរតំណែង ផែថងថាន

រដ្ឋាភិបាលថៃ៖ ការមិននាំចូលប្រេង-ឧស្ម័នថៃរបស់កម្ពុជា មិនគួរប៉ះពាល់ធ្ងន់ដល់ក្រុមហ៊ុនថៃទេ

អូស្ត្រាលី​ចេញ​ការ​ព្រមាន​ហានិភ័យ​​​ភេរវកម្មពេលធ្វើដំណើរទៅថៃ

វិបត្តិទេសចរណ៍ថៃ៖ ភ្ញៀវទេសចរអន្តរជាតិទៅថៃបន្តធ្លាក់ចុះកាន់តែខ្លាំង ​

ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន

សេដ្ឋកិច្ច៥ នាទីutes មុន

ស្ពានឆ្លងទន្លេមេគង្គក្រចេះ គ្រោងបើកឱ្យឆ្លងកាត់បណ្ដោះអាសន្ន នៅខែកញ្ញា

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាម៉ូដែលចិនម្នាក់ទៀត បាត់ខ្លួនក្នុងតំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជា-ជប៉ុនដាក់ឱ្យដំណើការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

កីឡា២៩ នាទីutes មុន

លោក​ ឃឹម​ សុជាតិ​ ចេញ​មុខ​បញ្ជាក់​ហើយ​រឿង​ថវិកា​ព្យាបាល​ និង​ការ​ផ្គត់ផ្គង់​គ្រួសារ​របស់​ ចំរើន​ គុន​ខ្មែរ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Elon Musk អបអរ​ការ​បង្កើត​គណបក្ស​ថ្មី​ ចំថ្ងៃតែមួយ ដែលលោកត្រាំចេញច្បាប់ដ៏ចម្រូងចម្រាស​

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញស្ទាក់ចាប់សាច់បង្កកជាង៨តោននាំចូលពីប្រទេសវៀតណាមខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា

ព័ត៌មានពេញនិយម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago

Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ

សេចក្ដីជូនដំណឹង៣ ថ្ងៃ ago

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago

ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

ព័ត៌មានជាតិ៣ ថ្ងៃ ago

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)

ជីវិតកម្សាន្ដ៥ ថ្ងៃ ago

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ៤ ថ្ងៃ ago

នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago

ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ

Read More…